៨ មីនា ២០១៨

ចេញ​ផ្សាយ​ ១៣ មីនា ២០១៨ 25263

នៅរសៀលថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមីនា គ.ស.២០១៨ អគ្គនាយកដ្ឋានកៅស៊ូ បានប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី១០៧ ទិវាអន្តរជាតិនារី៨មីនា ក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ» ក្រោមអធិបតីភាព ឯកឧត្តម ប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ។