អនុក្រឹត្យលេខ១៨៨ អនក្រ.បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៨ បានធ្វើការកែសម្រួលរចនាសម្ព័ន្ធ គ្រប់គ្រងរដ្ឋបាល និង បច្ចេកទេសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដើម្បីឱ្យឆ្លើយតប​តាម​តម្រូវ​ការ ការងារជំរុញអភិវឌ្ឍន៍វិស័យកសិកម្ម រុក្ខាប្រមាញ់ និង នេសាទជាពិសេស ជំរុញការអនុវត្ត​គោល​នយោ​បាយ ​​យុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល​កម្ពុជា ឱ្យទទួលបានលទ្ធផល ត្រចះត្រចង់ថែមទៀត។ អនុក្រឹត្យ​នេះ​បានកែ​សម្រួល​រចនាសម្ព័ន្ធអង្គការលេខមួយចំនួនរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមមាន៖

  • អគ្គនាយកដ្ឋាននៃក្រសួង ទៅជាអគ្គលេខាធិការដ្ឋាននៃក្រសួង
  • រដ្ឋបាលព្រៃឈើ និងជលផល ដំឡើងថ្នាក់ស្មើ អគ្គនាយកដ្ឋាន
  • នាយកដ្ឋានក្សេត្រសាស្ត្រ និងកែលំអដីកសិកម្ម ដំឡើងទៅជា អគ្គនាយកដ្ឋានកសិកម្ម
  • ដូរឈ្មោះអគ្គនាយកដ្ឋានចម្ការកៅស៊ូ ទៅជា អគ្គនាយកដ្ឋានកៅស៊ូ។