នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅអគ្គនាយកដ្ឋានកៅស៑ូ មានសិក្ខាសាលាស្ដីពីការរៀបចំគម្រោងផែនការថវិកាកម្មវិធី ក្រោមអធិបតីភាព ឯកឧត្ដម ប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៑ូ ដែលមានការអញ្ជើញចូលរួមពីមន្រ្តីីកៅស៑ូគ្រប់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។
នៅថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ គ.ស.២០១៨ អគ្គនាយកដ្ឋានកៅស៊ូបានរៀបចំពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើទិសដៅអនុវត្តការងារឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
នៅរសៀលថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមីនា គ.ស.២០១៨ អគ្គនាយកដ្ឋានកៅស៊ូ បានប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី១០៧ ទិវាអន្តរជាតិនារី៨មីនា ក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ» ក្រោមអធិបតីភាព ឯកឧត្តម ប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ។