លោក ភុំ រ៉ា អញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈ ស្តីពីនីតិវិធី និងបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មសម្ភារកសិកម្ម

ចេញ​ផ្សាយ​ ២៧ មេសា ២០១៨ 17749

នៅរសៀលថ្ងៃសុក្រ ១៣ កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦១ ត្រូវនឹងទី២៧ ខែមេសា ឆ្នាំ២០១៨ លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម  នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈស្តីពីនីតិវិធី  និងបច្ចេកទេសសម្រាប់ការធ្វើអាជីវ កម្មសម្ភារកសិកម្មក្រោមអធិបតីភាពឯកឧត្តម គួច រើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។