លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម និងសហការី បានចុះត្រួតពិនិត្យដេប៉ូអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្ម និងតាមខ្សែបន្ទាត់ព្រំដែន នៅខេត្តបន្ទាយមានជ័យ

ចេញ​ផ្សាយ​ ០៥ មេសា ២០១៨ 20324

         នៅថ្ងៃទី០១ដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ យោងតាមលិខិតបញ្ជាបេសកកម្មលេខ ២៨៩១ កសក ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨  របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចាត់តាំង លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម និងសហការី  បានចុះត្រួតពិនិត្យដេប៉ូអាជីវកម្មថ្នាំ កសិកម្ម និងជីកសិកម្ម និងតាមខ្សែបន្ទាត់ព្រំដែន នៅខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងដើម្បី រឹតបន្តឹងច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម  ។